ក្រុមហ៊ុន GREED GROUP បញ្ចេញ​គម្រោង ខុន​ដូ BODAIJU RESIDENCES

ប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកវិនិយោគជនជាតិជប៉ុនជា ច្រើនបានសម្រុកមកដាក់វិនិយោគក្នុងប្រទេសកម្ពុជា ដែលមានដូចជា ផ្សារទំនើប សណ្ឋាគារ និងរោងចក្រជាដើម។ ថ្មីៗនេះ ក្រុមហ៊ុន Greed Group ជាក្រុមហ៊ុន វិនិយោគលើវិស័យអចលនទ្រព្យ ដ៏ធំដែលមានឈ្មោះល្បីនៅជប៉ុន នឹងធ្លាប់ធ្វើការវិនិយោគនៅប្រទេស ជប៉ុន អាល្លឺម៉ង កូរ៉េខាងត្បូង សឹង្ហបុរី ម៉ាឡេស៊ី វៀតណាម បង់ក្លាដេស   មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី បានសម្រេចចិត្ដដាក់វិនិយោគចូលមកក្នុងប្រទេសកម្ពុជា ទៅលើគម្រោងអគារស្នាក់នៅរួម គម្រោងភូមិគ្រិះលំនៅដ្ឋាន និងគម្រោងអគារពាណិជ្ជកម្ម ។ កាលពីថ្ងៃទី១៣ ខែសីហា    ឆ្នាំ២០១៥ ក្រុមហ៊ុន  GREED ASIA (CO.,LTD) ជាសមាជិកក្រុមហ៊ុន GREED GROUP ជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យ ដែលមានមូលដ្ឋានក្នុងប្រទេសជប៉ុន បានប្រកាសជាផ្លូវការនូវគម្រោងសាងសង់ និងអភិវឌ្ឍន៍លំនៅដ្ឋានចំនួនបីទីតាំង នឹងផ្ដល់លំនៅដ្ឋានសរុបចំនួន2,309 យូនីតនៅរាជធានីភ្នំពេញ។ ជាពិសេស គឺគម្រោងលំនៅដ្ឋានខុនដូ BODAIJU RESIDENCES ដែលមានទីតាំងស្ថិតនៅជាប់ផ្សារទំនើបLION MALL ទល់មុខអាកាសយាន្ដដ្ឋាន អន្ដរជាតិភ្នំពេញ។ ពិធីនេះមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រុសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។